ក្រោយភ្លៀងមេឃស្រឡះ... ...

 


ភ្នំពេញ : នៅរសៀលថ្ងៃអាទិត្យ ១០កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ផែង វណ្ណៈ ត្រូវបានការអនុញ្ញាតិពី ឯកឧត្តមនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស ចូលជួបដេីម្បីសុំទោសអំពីចន្លោះប្រហោងក្នុងការប្រេីប្រាស់ពាក្យសំដីដែលប៉ះពាល់នឹងតម្លៃសិលធម៌ទៅលេីស្ថាប័ន  និងសុំការណែនាំពី ឯកឧត្ដមនាយឧត្ដមសេនីយ៍ ។  លោក ផែង វណ្ណៈ ក៏បានធ្វេីកិច្ចសន្យាចំនួន ៤ចំណុចជូនដល់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលេីផ្ទៃប្រទេសផងដែរ  រួមមានខ្លឹមសារកិច្ចសន្យាដូចខាងក្រោម ៖

១- បញ្ឈប់ការប្រព្រឹត្តអំពើខាងលើនេះតទៀត។

២- លុបចោលអត្ថបទនិងរូបភាពទាំងអស់ ដែលបានបង្ហោះពាក់ព័ន្ធនឹងអំពើ ករណីខាងលើនេះ។

៣- ថ្កោលទោសចំពោះជនទាំងឡាយណា ដែលឆ្លៀតយកព័ត៌មានខាងលើ ទៅ ប្រើប្រាស់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន បក្សពួក ក្នុងបំណងបង្កចលាចលសង្គម បំផ្លាញ សន្តិភាព និងសុខដុមនីយកម្មក្នុងសង្គម។

៤- រួមសហការជាមួយអាជ្ញាធរនិងសមត្ថកិច្ច ក្នុងការផ្តល់ព័ត៌មានពិត ដើម្បីរួម ចំណែកកែលម្អចំណុចអវិជ្ជមានក្នុងសង្គម។

ក្នុងឱកាសនោះដែរ លោក ផែង វណ្ណៈ ក៏សូមគោរពអរគុណឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា ដែលបានយោគយល់ និងផ្ដល់ឱកាសឲ្យលោកសហការ ការងារ ក្នុងការផ្ដល់ព័ត៌មានពិត ដេីម្បីកែលម្អចំណុចអវិជ្ជមាន ៕







Theme images by Radius Images. Powered by Blogger.