ឱកាសមកដល់ហើយ ចាក់ឲ្យពេញៗ ... នេះជាតម្លៃប្រេងសាំងថ្មីដែលក្រសួងឱ្យលក់បញ្ចុះតម្លៃពីថ្ងៃទី១១ ដល់ទី២០ កុម្ភៈ 2024 .

ឱកាសមកដល់ហើយ ចាក់ឲ្យពេញៗ ... នេះជាតម្លៃប្រេងសាំងថ្មីដែលក្រសួងឱ្យលក់បញ្ចុះតម្លៃពីថ្ងៃទី១១ ដល់ទី២០ កុម្ភៈ 2024 . 

 រាជធានីភ្នំពេញ : យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា តម្លៃប្រេងសាំងដែលត្រូវលក់នៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នឹងត្រូវលក់នៅក្នុងតម្លៃ ៤.៣០០ រៀល/១លីត្រ សម្រាប់សាំងធម្មតា. Gasoline 92 និង ៤.២៥០ រៀល/១លីត្រ សម្រាប់ប្រេងម៉ាស៊ូត Gasoil 50ppm. បើប្រៀបធៀបទៅនឹងតម្លៃប្រេងសាំងសប្តាហ៍ចាស់ ឃើញថាតម្លៃប្រេងសាំងគឺមានការចុះ ចំនួន ៥០រៀល ចំណែកម៉ាស៊ូតវិញគឺរក្សាតម្លៃនៅដដែល ។ ខណៈដែលតម្លៃប្រេងសាំងចាស់មានតម្លៃ ៤.៣៥០ រៀល/១លីត្រ សម្រាប់សាំងធម្មតា EA92 និង ៤.២៥០ រៀល/១លីត្រ សម្រាប់ប្រេងម៉ាស៊ូត ។ គួរបញ្ជាក់ផងដែរថា បើផ្អែកតាមតម្លៃនៅលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៤ គឺត្រូវលក់ក្នុងតម្លៃ ៤.៥៦៥ រៀល/លីត្រ សម្រាប់សាំងធម្មតា Gasoline 92 និងតម្លៃ ៤.៥១៥ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូតGasoil 50ppm ។ ប៉ុន្តែដើម្បីជួយសម្រួលទៅដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៦,៥សេនដុល្លារ/លីត្រ៕


Theme images by Radius Images. Powered by Blogger.