លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយតាមរយៈប្រសាសន៍របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យការងារចាំបាច់ដល់កងកម្លាំងនគរបាលក្រោមឱវាទនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត


 

ប៉ោយប៉ែត :  នៅព្រឹកថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងនៃអធិការដ្ឋាប្រជុំផ្សព្វផ្សាយផែនការ ការងារចាំបាច់ចំពោះមុខ និងយុទ្ធសាស្ត្រការពារជាតិតាមបណ្តោយព្រំដែនកម្ពុជា ថៃ ដល់លោក.លោកស្រីអធិការរង លោក.លោកស្រីនាយផ្នែកជំនាញ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋាបាលទាំង៥សង្កាត់។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ ក៏បានពាំនាំពាក្យពេចន៍ដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញផែនការដល់កងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ លើការអនុវត្តការងារ តួនាទី ភារកិច្ច របស់ខ្លួនឲ្យបានល្អ ត្រូវពង្រឹងការយាមល្បាត ប្រចាំការ២៤ម៉ោង ពង្រឹងការងារសន្តិសុខសង្គម និងសន្តិសុខព្រំដែន ពង្រឹងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលរាត្រី និងក្មេងទំនើង ត្រូវត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ការពារបូរណភាពដែនដី ដើម្បីបុព្វហេតុជាតិមាតុភូមិ ក្នុងករណីមានហេតុការណ៍បន្ទាន់៕































Theme images by Radius Images. Powered by Blogger.