ភ្លៀងធ្លាក់មួយមេលាយឡំនឹងខ្យល់កន្ត្រាក់បោកបក់ផ្ទះប្រជាពលរដ្ឋក្នុងស្រុកថ្មពួក ....

ខេត្តបន្ទាយមានជ័យ :  នៅរសៀលថ្ងៃទី០៥ ឧសភា ២០២៤ ចាប់ពីម៉ោង15:30នាទី ដល់ម៉ោង 16:10នាទី ក្នុងឃុំថ្មពួក ស្រុកថ្មពួក មានភ្លៀងធ្លាក់មួយមេលាយឡំនឹងខ្យល់កន្ត្រាក់បោកបក់ខ្លាំងធ្វើអោយប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន 05 ភូមិ ដូចខាងក្រោម ៖

 1- ភូមិវត្តចាស់ របើកដំបូល ចំនួន 06ខ្នង មធ្យម អស់ស័ង្កសី 55សន្លឹក


2- ភូមិថ្មពួក របើកដំបូល 07ខ្នង ធ្ងន់ 02ខ្នង អស់ស័ង្កសី 146សន្លឹក


3- ភូមិកសិណ របើកដំបូល15ខ្នង ធ្ងន់ 04ខ្នង អស់

ស័ង្កសី 247សន្លឹក


4- ភូមិស្វាយ សរុប 05ខ្នង ធ្ងន់ 04ខ្នង អស់់ស័ង្កសី 170សន្លឹក


5- ភូមិអ្នកតា របើកដំបូល 10ខ្នង ធ្ងន់ 02ខ្នង ស័ង្កសី185សន្លឹក ។

 សរុបចំនួន 43ខ្នង ធ្ងន់12ខ្នង អស់ស័ង្កសី 803សន្លឹក ហើយក៏គួរឲ្យសោកស្តោយ ជំនួសគ្រួសារដែលរងនូវភ្លៀងខ្យល់កន្ត្រាក់នេះផងដែរ ។ 




អត្ថបទ រូបភាពដោយ : លោក សូ សារី ភ្នាក់ងារយកព័ត៌មាន BMC post . www.bmcpost.net


Theme images by Radius Images. Powered by Blogger.