បុរសចំណាស់ម្នាក់កំពុងជិះកង់តាមផ្លូវ ត្រូវរថយន្តមួយគ្រឿងបុកប៉ើងដូចសំឡី ស្លាប់ភ្លាមៗ ក្នុងស្រុកអង្គរជុំ !


ខេត្តសៀមរាប ៖ បុរសចំណាស់ម្នាក់កំពុងជិះកង់តាមផ្លូវ ត្រូវរថយន្តមួយគ្រឿងបុកប៉ើងដូចសំឡី ស្លាប់ភ្លាមៗ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិថ្នល់ ឃុំតាសោម ស្រុក អង្គរជុំ ខេត្តសៀមរាប ។

ជនរងគ្រោះ ឈ្មោះ ឈុត វ៉ន អាយុ៦៣ឆ្នាំ រស់នៅភូមិថ្នល់ ឃុំតាសោម ស្រុកអង្គរជុំ ។ 

សមត្ថកិច្ចបានឱ្យដឹងថា ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងកង់នេះ បង្កឡើងដោយរថយន្តម៉ាក Toyota Rush ពណ៌ស ពាក់ផ្លាកលេខសៀមរាប2C-4496 បើកបរដោយឈ្មោះ អ៊ាន សុខេង អាយុ៣០ឆ្នាំ រស់នៅភូមិ គោកស្រុក ឃុំពួក ស្រុកពួក ខេត្ត សៀមរាប បើកបរ មានទិសដៅពីត្បូង ទៅជើង បានបុកជាមួយអ្នកជិះកង់ មានទិសដៅពីជើងទៅត្បូង បញ្ច្រាស់ទិសគ្នាបណ្តាលឲ្យអ្នកជិះកង់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ៕




Theme images by Radius Images. Powered by Blogger.