កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនបានបង្ក្រាបទីតាំងជួញដូរនិងចែកចាយចំនួន២កន្លែងឃាត់ខ្លួនបាន១៣នាក់នៅក្រុងប៉ោយប៉ែត !

បន្ទាយមានជ័យ :កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនបានបង្ក្រាបទីតាំងជួញដូរនិងចែកចាយចំនួន២កន្លែងឃាត់ខ្លួនបាន១៣នាក់និងគ្រឿងញៀន២៥ថង់ធំនិងតូច កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ស្ថិតភូមិមិត្តភាព សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យបានប្រាប់ថា ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ហើយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយផ្នែកប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែត បានស្រាវជ្រាវនិងកំណត់មុខសញ្ញាចុះប្រតិបត្តិការបង្ក្រាបចំនួន២កន្លែងឃាត់ខ្លួនចំនួន១៣នាក់ក្នុងនោះមាន២នាក់ស្រីម្នាក់ជួញដូរ និងចែកចាយគ្រឿងញៀនចំនួន២១ថង់ ។
លោកបានបញ្ជាក់ថា ៖ បង្ក្រាបទីតាំងទី១.ឃាត់ជនសង្ស័យម្នាក់ឈ្មោះ ស៊ុន ពិសិដ្ឋ ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់និងក្រុងប៉ោយប៉ែត
ដកហូតរត្ថុតាងគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា២ថង់ធំ និងថ្នាំញៀនគ្រាប់ពណ៌ក្រហម១ថង់ធំ និងឃាត់ខ្លួនអ្នកប្រើប្រាស់ចំនួន៥នាក់ក្នុងនោះស្រីម្នាក់ និងទីតាំងទី២.ឃាត់ខ្លួនជនសង្ស័យឈ្មោះ ធឿន រឿត ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិជាមួយគ្នាដកហូតគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា១ថង់ធំ និង២១ថង់តូចជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង និងឃាត់ខ្លួនអ្នកប្រើប្រាស់ចំនួន៨នាក់។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត បានបញ្ជាក់ថា ៖ ក្រោយឃាត់ជនសង្ស័យប្រុស.ស្រី១៣នាក់ និងគ្រឿងញៀន២៥ថង់ មាន៤ថង់ធំនិង២១ថង់តូច ត្រូវបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីសាកសួរតាមចម្លើយសារភាពមាន២នាក់ជាអ្នកជួញដូរនិងចែកចាយគ្រឿងញៀន និង១១នាក់ជាអ្នកប្រើប្រាស់គ្រឿងញៀនក្រោយសាកសួរហើយបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបងខេត្តបន្ទាយមានជ័យដើម្បីអនុវត្តតាមច្បាប់ ៕








Theme images by Radius Images. Powered by Blogger.