លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំក្នុងពិធីសម្ភោធសមិទ្ធិផលនានា នៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ ឈ្នះ ដល់កងកម្លាំងនគរបាលក្រោមឱវាទ...
បន្ទាយមានជ័យ : នៅរសៀលថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះបើយោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំបន្ទាន់មួយដល់កងកម្លាំង ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំក្នុងពិធីសម្ពោធសមិទ្ធិផលនានា នៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ ឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ នៅថ្ងៃទី២៩ ខែវិច្ឆិការ ឆ្នាំ២០២៤ខាងមុខ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវផែនការ ការពារ បែងចែកគោលដៅ ដែលបានកំណត់ ការទទួលខុសត្រូវ តាមតួនាទី ភារកិច្ច ដល់កងកម្លាំងទាំងអស់ និងក៏បានណែនាំបន្ថែមដល់កងកម្លាំងត្រូវអនុវត្តតាមតួនាទី-ភារកិច្ច និងគោរពវិន័យ បទបញ្ជា សំដៅធ្វេីយ៉ាងណាការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំ និងពលរដ្ឋមកចូលរួមឱ្យបានម៉ឺងម៉ាត់បំផុត៕
Post a Comment