នគរបាលខេត្តបន្ទាយមានជ័យ ពង្រឹងការត្រួតពិនិត្យអាវុធ គ្រឿងផ្ទុះ និងទប់ស្កាត់អ្នកបើកបរមានជាតិស្រវឹងពេលរាត្រី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ...


បន្ទាយមានជ័យ :  ដើម្បីធានាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញបទបញ្ជាដល់កម្លាំងនគរបាលជំនាញ និងកម្លាំងតាមបណ្តាអធិការដ្ឋាននរបាលក្រុងស្រុក ឲ្យពង្រឹងការការពារសន្តិសុខ ពង្រឹងការយាមល្បាត ត្រួតពនិត្យអាវុធគ្រឿងផ្ទុះពេលរាត្រី ផ្សព្វផ្សាយច្បាប់រាចរណ៍ផ្លូវគោក និងត្រួតពិនិត្យអ្នកបើកបរយានយន្តគ្រប់ប្រភេទដែលមានជាតិស្រវឹង(ជាតិអាល់កុលលើសកម្រិត)។


លោកឧត្តមសេនីយ៍ទោស្នងការ បានដាក់បទបញ្ជាយ៉ាងម៉ឺតម៉ាតដល់កម្លាំងនគរបាលទាំងអស់ត្រូវបង្រ្កាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង គឺបង្ក្រាបដោយគ្មានការយោគយល់ ធ្វើយ៉ាងណាឲ្យខេត្តបន្ទាយមានជ័យ ប្រកបដោយសន្តិសុខល្អ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។


ស្នងដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមសហការ និងរាយការណ៍ មកកាន់យើងខ្ញុំ ក្នុងករណីមានអាសន្ន មានអំពើអសន្តិសុខនានា មានករណីហិង្សា មានបទល្មើសជួញដូរថ្នាំញៀន និងក្មេងទំនើង អុកឡុកតាមមូលដ្ឋាន សូមខលមកកាន់លេខទូរសព្ទ័ប្រចាំបញ្ជា 097 778 0017 ដើម្បីកម្លាំងនគរបាលចុះអន្តរាគមន៍ បង្ការ បង្ក្រាប និង សង្គ្រោះទាន់ពេលវេលា៕























Theme images by Radius Images. Powered by Blogger.