លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិប្រត្តិការប្រចាំខែតុលា ឆ្នាំ២០២៥ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់
ខេត្តបន្ទាយមានជ័យ ៖ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃចន្ទ ទី២៧ ខែតុលា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិប្រត្តិការប្រចាំខែតុលា ឆ្នាំ២០២៥ (គិតពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥) និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ដល់កម្លាំងនគរបាលក្រោមឱវាទ។
លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ បានឡើងអានរបាយការណ៍លទ្ធផលកិច្ចប្រតិបត្តិការដែលសម្រេចបានកន្លងមក និងបានផ្សព្វផ្សាយផែនការ ការងារចាំបាច់ចំពោះមុខដល់កងកម្លាំង ដើម្បីយកទៅអនុវត្តក្នុងការងារប្រចាំថ្ងៃនៅតាមអង្គភាព ឱ្យកាន់តែមានប្រសិទ្ធភាព។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជំរុញដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់អំពីតួនាទី ភារកិច្ច កាងារជំនាញរបស់ខ្លួនឱ្យបានល្អ បន្តស្រាវជ្រាវបង្កា បង្ក្រាប បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង, បទល្មើសឆបោក និង កម្ចីអនឡាញខុសច្បាប់, ពង្រឹងទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ និងការជួញដូរផ្លូវភេទគ្រប់ទម្រង់, ពង្រឹងគ្រប់គ្រងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសន្តិសុខព្រំដែន, ទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ដើម្បីចាត់ការតាមច្បាប់ឱ្យបានម៉ឺងម៉ាត់៕
ប្រភព៖ ស្នងការដ្ឋាននគរបាលបន្ទាយមានជ័យ












Post a Comment