តើលោក វរ:សេនីយ៍ទោ ពៅ រិទ្ធី ហៅ ធីស្នា មេបញ្ជាការរង វរនគរបាលការពារព្រំដែនគោកលេខ ៨៩១ គិតអី បានជាហ៊ានលួចឃុបឃិតជាមួយឈ្មួញ និងទាហានថៃនាំទំនិញចូលតាមច្រកផ្ទះរបស់ខ្លួន ឆ្លងមកកម្ពុជា ខណៈវីរ:កងទ័ពការពារព្រំដែនជួរមុខខិតខំប្រឈមមុខដ៏គ្រោះថ្នាក់ជាមួយទាហានថៃឈ្លានពានបូរណភាពទឹកដីកម្ពុជា ថែមទាំងលះបង់អាយុជីវិតដើម្បីជាតិ ?

 


  បន្ទាយមានជ័យ :  ទឺកភ្នែកប្រជាពលរដ្ឋខ្មែរ នៅជាប់ព្រំដែនថៃហូររាល់ថ្ងៃ ដោយសារទាហានថៃ ឬពួកចោរសៀមឈ្លានពាន វាកំពុងរំលោភយកដីខ្មែរ ផ្ទះសម្បែងពួកគាត់គ្មានបានជ្រកសំរាកដេកពួនទាំងក្មេងចាស់ប្រុសស្រី ព្រះសង្ឃ ទាហានគួរឲ្យសង្វែកពន់ពេក នារដូវវស្សាភ្លៀងធ្លាក់ជោគជាំ មូសខាំក៏មូស បែរជាលោក វរសេនីយ៍​ទោ​ ពៅ​ រិទ្ធី​ ហៅ​ ធីស្នា មេបញ្ជាការរង វរនគរបាលការពារព្រំដែនគោកលេខ ៨៩១ ហ៊ានលួចឃុបឃិតជាមួយឈ្មួញ និងទាហានថៃនាំទំនិញចូលតាមច្រកផ្ទះរបស់ខ្លួន ឆ្លងមកកម្ពុជា ខណ:ច្រកព្រំដែន រាជរដ្ឋាភិបាលបិទ​នៅឡេីយ​ ។  


       ហេតុការណ៍មានដូច​តទៅ​ ៖​

 នៅវេលាម៉ោង១៧ និង៣០នាទី ល្ងាចថ្ងៃទី១៨  ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ​ក្រុងប៉ោយប៉ែតចំនួន១៥នាក់ រថយន្តចំនួន០៣គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ រិទ្ធា ឋានៈមន្ត្រីនគរបាលយុត្តិធម៌ក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ក្រោមការសម្របសម្រួលដោយលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចុះ​បង្ក្រាបករណី នាំទំនិញឆ្លងដែនដោយខុសច្បាប់ នៅចំណុចផ្ទះរបស់ឈ្មោះ ពៅ រិទ្ធី ហៅ ធីស្នា ជាប់មាត់អូរព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលគេដឹងថាជាផ្ទះលោក  វរសេនីយ៍ទោ ពៅ រិទ្ធី ហៅ ធីស្នា មេបញ្ជាការរង វរនគរបាលការពារព្រំដែនគោកលេខ ៨៩១ នោះ ។

 

វត្ថុតាងដកហូតរួមមាន​ ៖​ 


១-គ្រឿងក្រអូបចម្រុះ ចំនួន៥៥ កេស

២-ទូកស្មាច់ ចំនួន០១

៣-រថយន្ត​ចំនួន​ ២គ្រឿង​ 

ដោយឡែក​លោកវរសេនីយ៍ទោ​ ពៅ​ រិទ្ធី​ ហៅ​ ធីស្នា​ បាន​រត់គេចខ្លួន​ ។ 

 

បច្ចុប្បន្នវត្ថុតាងខាងលើ កម្លាំងអាវុធហត្ថបានយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់។

​ 

ប្រជាពលរដ្ឋមានការខឹងសម្បារជាខ្លាំង និងសំណូមពរ​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ អគ្គ​ស្នងការ​នគរបាលជាតិ និងឯកឧត្ដម​ អភិសន្តិបណ្ឌិ​ត​ ស សុខា ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ ក្រសួងមហាផ្ទៃ​ មេត្តា​ពិនិត្យ​កករណីនេះ បេី​សិនជា​បាន​ប្រព្រឹត្ត​ដូច​របាយការណ៍បង្ក្រាប​របស់​សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ និងកងកម្លាំង​កងពលតូចថ្មើរជើងលេខ​ ៥១​ មែន​ គួរ​តែ​ទទួលវិន័យរបស់នគរបាលជាតិ ឬត្រូវបណ្ដេញ​ចេញ​ពី​ក្របខណ្ឌហេីយ​ ។  


  មួយរយ:នេះប្រជា​ពលរដ្ឋខ្មែរ​ទូទាំង​ប្រទេស​កំពុង​ធ្វេី​ពហិការ​មិនប្រេីប្រាស់ផលិតផលថៃ​ បែរជា​លោក​ជា​មន្ត្រី​ការពារ​ព្រំដែន​ជាអ្នកនាំចូលមកដោយខ្លួនឯងទៅវិញ​ គួរឲ្យឈឺចាប់ ៕











Theme images by Radius Images. Powered by Blogger.