ឯកឧត្ដម អ៊ុំ​ រាត្រី​ អភិបាល នៃ​គណៈអភិបាលខេត្តបន្ទាយមានជ័យ​ បានសម្របសម្រួលដល់ក្រុមការងារក្រសួងការពារជាតិ និងក្រុមអ្នកអង្កេតការណ៍អាស៊ាន​ ចុះពិនិត្យមើលដោយផ្ទាល់...

     


បន្ទាយមានជ័យ​ ៖ នៅព្រឹកថ្ងៃសៅរ៍ ៧រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្ដម អ៊ុំ​ រាត្រី​ អភិបាល​ នៃ​គណៈអភិបាលខេត្តបន្ទាយមានជ័យ​ សម្របសម្រួលជូន ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ដើម្បីពិនិត្យផលប៉ះពាល់ដែលយោធាថៃឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា​ ជាលេីកទី២​ ប្រើប្រាស់អាវុធធុនធ្ងន់ផ្លោងចូលមកក្នុងភូមិសាស្ត្រតំបន់បឹងត្រកួន​កាលពីប៉ះទង្គិចគ្នារយៈពេល២១ថ្ងៃកន្លងទៅ បណ្តាលឱ្យរងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងដំណំ​ និងបានដាក់ទូកុងតឺន័​រ បន្លាលួស​។

  ជាមួយគ្នានោះដែរឯកឧត្តម​ ក៏បានបន្តសម្របសម្រួលដល់ក្រុមការងារក្រសួងការពារជាតិ និងក្រុមអ្នកអង្កេតការណ៍អាស៊ាន​ ចុះពិនិត្យមើលដោយផ្ទាល់នៅទីតាំងបងប្អូនជនភៀសសឹកក្នុងភូមិសាស្រ្តស្រុកថ្មពួក ជាង១០០០គ្រួសារដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន ខណៈ​ដែលផ្ទះសំបែងរបស់ពួកគាត់ត្រូវបានយោធាថៃ​ ដាក់ទូកុងតឺន័​រ បន្លាលួស​ និងផ្ទះសំបែងរបស់ពួកគាត់ត្រូវបានយោធាថៃបំផ្លាញ។


ប្រភពហ្វេសប៊ុកផេក ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ





























Theme images by Radius Images. Powered by Blogger.