KTV ក្លឹបចំនួន2កន្លែង ត្រូវបានកម្លាំងអធិការនគរបាលក្រុងប៉ោយប៉ែតចុះធ្វើកិច្ចសន្យា

ក្រុងប៉ោយប៉ែត : កាលពីថ្ងៃទី១២-១៣ ខែមករា ឆ្នាំ២០២៤ KTV ក្លឹបចំនួន2កន្លែង ត្រូវបានកងកម្លាំងលោក វរសេនីយ៍ឯក សៅ សារឿន អធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចុះធ្វើកិច្ចសន្យា ក្នុងនោះមាន G9 KTV. ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត និង អេហ្ស៊ីប ខេធីវី AZiB KTV.ក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

កិច្ចសន្យារួមមាន :
- ត្រូវគោរពច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។
- មិនអនុញ្ញាតឲ្យប្រើប្រាស រឺជួញដូរគ្រឿងញៀននៅក្នុងខារ៉ាអូខេ ។
- មិនជួញដូរ រកស៊ីផ្លូវភេទ ។
- មិនប្រព្រឹត្តបទល្មើសផ្សេងៗ ។
- ត្រូវចូលរួមសហការជាមួយសមត្ថកិច្ច រឺអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ។
- ត្រូវរាយការណ៍ជូនសមត្ថកិច្ច រាល់មានបទល្មើសផ្សេងៗ ។
- មិនលួចបង្កប់ល្បែងស៊ីសងខុសច្បាប់ក្នុងខារ៉ាអូខេ ៕ 

ចេញផ្សាយដោយ : អង្គភាពសារព័ត៌មាន គេហទំព័រ BMC post " www.bmcpost.net "

ចាងហ្វាងការផ្សាយ : លោក ចាន់ សុផាន់ណារ៉ា H/p : 078 944 800/ 068 999 769/ 096 847 3999








Theme images by Radius Images. Powered by Blogger.