ពិតជាមិនធម្មតា ! តារាងបាល់ទះមួយកន្លែងបង្កប់បនល្បែងស៊ីសងតាមអនឡាញ ឆ្នោតឡូតូ និងមាន់ជល់មិនខ្វល់នឹងសមត្ថកិច្ច...

ក្រុងប៉ោយប៉ែត : តារាងបាល់ទះមួយកន្លែងបង្កប់បនល្បែងស៊ីសងតាមអនឡាញ ឆ្នោតឡូតូ និងមាន់ជល់ ស្ថិតនៅក្រោយវត្តផ្សារកណ្ដាល ប្រហែល ៣០០ម៉ែត្រ ពីផ្លូវជាតិលេខ5 ក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ប្រជាពលរដ្ឋមិនដែលឃើញមានកងកម្លាំងសមត្ថកិច្ចក្រុងប៉ោយប៉ែតណាចុះបង្ក្រាប រឺបញ្ឈប់ល្បែងស៊ីសងនៅមូលដ្ឋានរបស់ខ្លួននោះទេ បើទោះជាអតីត សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាស់ និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្មី បានមានប្រសាសន៍ឱ្យបិទបនល្បែងស៊ីសងអនឡាញ ក្នុងមូលដ្ឋានការពារអំពើហិង្សា ចោរលួច ឆក់ ប្លន់ ទូទាំងប្រទេសយ៉ាងណាក៏ដោយ ។

ប្រជាពលរដ្ឋមានការព្រួយបារម្ភជាខ្លាំងចំពោះក្រុមញៀនល្បែងស៊ីសងទាំងនោះបង្កឲ្យមានអំពើហិង្សាក្នុងគ្រួសារ លក់ដី ផ្ទះ បញ្ចាំទ្រព្យសម្បត្តិ ...។ល។&។ល។ ហើយបែរជារឿងភូមិឃុំពុំមានសុវត្ថិភាពទៅវិញ ។

 ប្រជាពលរដ្ឋដាក់ការសង្ស័យថា សមត្ថកិច្ចមានការពាក់ព័ន្ធ រឺអាចនឹងវាយឆ្នាំងបាយខ្លួនក៏ថាបាន ទើបមិនបង្ក្រាបទាល់តែសោះ ... !
ប៉ុន្តែទោះជាយ៉ាងណាប្រជាពលរដ្ឋសូមឲ្យកងកម្លាំង លោក វរសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែតមានចំណាត់ការលើបនល្បែងអនឡាញទីនេះផងទាន ដើម្បីជូនភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ៕
ចេញផ្សាយដោយ : អង្គភាពសារព័ត៌មាន គេហទំព័រ BMC post " www.bmcpost.net "
ចាងហ្វាងការផ្សាយ : លោក ចាន់ សុផាន់ណារ៉ា H/p : 078 944 800/ 068 999 769/ 096 847 3999.



Theme images by Radius Images. Powered by Blogger.