ផ្ទុះការរិះគន់ខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ដល់គយចល័យ ដែលដើរជញ្ជាត់ត្រីតាមច្រកល្ហកក្នុងក្រុងប៉ោយប៉ែត

ប៉ោយប៉ែត៖ ពិតជាគួរឱ្យគោរពសរសើរ​ក្រុមការងារ ដែលជាមន្ត្រីបម្រើការងារអោយអង្គភាពគយចល័តំបន់៥ ពិតជាខំប្រឹងប្រែងធ្វើការងារដោយមិនគិតពីស្ថានភាព ឬ បេសសកម្ម និតិវិធីការងារ និងបទបញ្ជា  សូមសរសើរដោយស្មោះ ចំពោះការបំពេញកាតព្វកិច្ចក្នុងនាមជាមន្ត្រី បម្រើការងារជូនជាតិមាតុភូមិ 

យោងតាមរូបភាព និងសេចក្តីរាយកាណ៍ពីប្រជាពលរដ្ឋក្នុងមជ្ឈដ្ឋានក្រុងប៉ោយប៉ែត បានផ្តល់ជូនមក ក្រុមការងារអ្នកសារព័ត៌មានយើង ពីសកម្មភាពរបស់មន្ត្រីគយ និងក្រុមការងារ ចុះប្រិតបត្តិការ ចាប់ម៉ូតូគ្រប់ច្រកល្ហក តាមបណ្តាផ្លូវនានា ក្នុងក្រុងប៉ោយប៉ែត ដែល ផ្ទុះការរិះគន់ខ្លាំងពីសំណាក់ប្រជាពលរដ្ឋ  

ប្រជាពលរដ្ឋ និងអ្នកវិភាគ តាមតៀមកាហ្វេ ជជែកវែកញែកគ្នា ពីតួរនាទីភារកិច្ចរបស់មន្ត្រីគយដែលតែតែងដើរគាបស៊ី បងប្អូនប្រជាពលរដ្ឋ ជាច្រើនក្នុងរូបភាពយកលេសអនុវត្តកតព្វកិច្ចការងារ ។ ប្រជាពលរដ្ឋម្នាក់ដែលត្រូវលោកគយ ចាប់ម៉ូតូគាត់បានរៀបរាប់ប្រាប់ Read News ថា “ លោកបានជិះម៉ូតូទៅលេងផ្ទះមិត្តភក្ត្រ ទុកម៉ូតូមុខផ្ទះស្រាប់តែមានរថយន្តមួយ និងមានគ្នា២-៣នាក់ចុះមកសួរនាំរកឯកសារម៉ូតូគាត់​ ហើយយកម៉ូតូគាត់ទៅបាត់ ដោយអោយលោកទៅដោះស្រាយ នៅកន្លែងព្រោះម៉ូតូលោកអត់ពន្ធ “ ក្រោយមកលោកបានស្គាល់អ្នកមានខ្សែរយៈ ក៏ចំណាយថវិកាចំនួន៥០០ដុល្លារ ជាថ្នូរដោះម៉ូតូពីគយដែលចាប់នោះ ។ ពលរដ្ឋម្នាក់ទៀតបានរៀបរាប់ថា គាត់ទាញម៉ូតូចេញពីផ្ទះស្រាប់តែលោកគយ ត្រៀមចាប់តែម្តង ហាក់ដូចជារៀបស៊ីអញ្ចឹង ។ 

សារឡើងវិញ ជុំវិញការនិយាយរិះគន់ពីសំណាក់ប្រជាពលរដ្ឋ និងអ្នកវិភាគតាមតៀមកាហ្វេលើកទ្បើងថាមិនខិតទប់ស្កាត់ការនាំចូលតាមច្រករបៀងខុសច្បាប់ទេ គិតមកខំតែប្របាច់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ ! បើមិនមានការបើកដៃអោយនាំចូលទេ ម៉ូតូអត់ពន្ធមិនអាចដាក់លក់ និងចរាចណ៍ពេញក្រុងបានឡើយ ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា តែប៉ុណ្ណោះ និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។

Theme images by Radius Images. Powered by Blogger.