កងរាជអាវុធហត្ថខេត្ដបាត់ដំបង សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាល ចុះអនុវត្តត្រួតពិនិត្យចល័ត បង្ការទប់ស្កាត់ បង្រ្កាបបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀន...

ខេត្តបាត់ដំបង  :   Fbpage ផ្លូវការ របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងបានឲ្យដឹងថា  យោងតាមបទបញ្ជារបស់ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោក វរសេនីយ៍ឯក រ៉ុង ប៉ុក មេបញ្ជាការរង តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្ដមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង បានដឹកនាំកម្លាំងជំនាញ ចំនួន២១នាក់ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចុះអនុវត្តត្រួតពិនិត្យចល័ត បង្ការទប់ស្កាត់ បង្រ្កាបបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ លើរថយន្តដឹកទំនិញដែលចរាចរណ៍ឆ្លងកាត់

នៅភូមិសាស្រ្ដស្រុកកំរៀង និងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ៕









Theme images by Radius Images. Powered by Blogger.