ការរៀបចំ និងការប្រកួតកីឡាបាល់ទះ ៤x៤ ទូទាំងព្រះរាជាណាចក្រកម្ពុជា WURKZ SPECIAL VOLLEYBALL CUP 4x4 2024

ខេត្តបាត់ដំបង :  កាលពីថ្ងៃទី២៤-២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅបរិវេណវិទ្យាល័យ នេត យ៉ង មានកម្មវិធីប្រកួតពានរង្វាន់បាល់ទះជម្រុះវិលជុំ និងបិទការប្រកួត ព្រមជាមួយនឹងការប្រគល់ពានរង្វាន់ជ័យលាភី ស្ថិតនៅក្រោមអធិបតីភាពលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងមានការអញ្ជើញចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តបាត់ដំបង-ប្រធានមន្ទីរអប់រំ យុវជន និងកីឡាបាត់ដំបង-ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង-ថ្នាក់ដឹកនាំវិទ្យាល័យ នេត យ៉ង-តំណាងអ្នកឧបត្ថម្ភគាំទ្រ-មន្ត្រីសហព័ន្ធកីឡាបាល់ទះកម្ពុជា-ប្រតិភូកីឡាករ និងកីឡាករទាំង ១០ក្រុម ព្រមជាមួយនិងវត្តមានបងប្អូនប្រជាពលរដ្ឋមកទស្សនាផ្ទាល់ជាច្រើននាក់ផងដែរ ។ 

សូមបញ្ជាក់ផងដែរថា :  

 - ពានរង្វាន់ជ័យលាភីលេខ១ និងទឹកប្រាក់ចំនួន ១១,០០០,០០០ ៛ (11លានរៀល) បានទៅលើក្រុមបាល់ទះខេត្តបាត់ដំបង ។

- រង្វាន់លេខ២ បានទៅលើក្រុមបាល់ទះក្រសួងមហាផ្ទៃ ។

- រង្វាន់ទី៣ បានទៅលើក្រុមបាល់ទះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។

- រង្វាន់ទី៤ បានទៅលើក្រុមបាល់ទះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។

* ជាពិសេសមានការចូលរួមឧបត្ថម្ភកម្មវិធីដោយ ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង Wurkz ... 

អត្ថបទដោយ : លោក ជឿម សាវុត ភ្នាក់ងារព័ត៌មាន BMC post.



Theme images by Radius Images. Powered by Blogger.