ហាងកាហ្វេមួយកន្លែងនៅម្តុំសាលារៀនពន្លកខ្មែរ ក្មេងៗសិស្សសាលា ធ្វើកាយវិការមិនសមរម្យរួមទាំងមានការជក់បារីនៅទីនោះ.


       ក្រុងប៉ោយប៉ែត :  បន្ទាប់ពីមានព័ត៌មានមួយត្រូវបានគេបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក មានក្មេងៗសិស្សសាលាមួយក្រុម បានជួបជុំគ្នានៅហាងការហ្វេមួយ នៅក្រុងប៉ោយប៉ែត ទំនេរពីការរៀនសូត្រ នាំគ្នាជក់បារី ក្នុងកាយវិការមិនសមរម្យ ដែលប្រព្រឹត្តនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១២:៣០នាទីរសៀល

 លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាឲ្យនគរបាលផែនព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវ និងបានឃាត់សិស្សសាលាទាំងនោះ យកមកសួរនាំ និងធ្វើការអប់រំ ។

សិស្សសាលាដែលនគរបាលឃាត់យកមកអប់រំ មានចំនួន៤នាក់ រួមមាន៖

 ១-ឈ្មោះឈឿន រក្សា ភេទប្រុស 

២-ឈ្មោះ ហេង សុវីឡា ភេទប្រុស 

៣-ឈ្មោះ រ៉ុង ជីងវ័រ ភេទប្រុស 

៤-ឈ្មោះ នុក សម្បតិ ភេទប្រុស អង្គុយក្នុងហាងកាហ្វេមួយកន្លែងឈ្មោះអុីណាអុី ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាតអូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងកាយវិការមិនសមរម្យរួមទាំងមានការជក់បារី ។ 

នៅវេលាម៉ោង ១៦.០៥នាទី ថ្ងៃខែឆ្នាំដដែល សិស្សទាំង៤នាក់ត្រូវបាន កម្លាំងនគរបាលក្រុងប៉ោយប៉ែត នាំយកទៅសាលាពន្លកខ្មែរ ជួបជាមួយលោកនាយកសាលា ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន នគរបាលយើងបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា រួចបានប្រគល់ក្មេងទាំងនោះជូនឪពុកម្តាយយកទៅអប់រំបន្តនៅផ្ទះ ៕



Theme images by Radius Images. Powered by Blogger.