សិស្សានុសិស្សមកពីសាលាឯកជនចំនួនពីរសាលា ចូលរួមសម្អាតបរិស្ថានក្រុងប៉ោយប៉ែត
ក្រុងប៉ោយប៉ែត : នៅព្រឹកថ្ងៃ៨រោច ខែអស្សុជ ឆ្នាំរោងព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ លោក គាត ហ៊ុល គណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារក្រុង សង្កាត់ និងកម្លាំងចំរុះទាំងបីស្ថាប័ន ព្រមទាំងសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូមកពីសាលាឯកជនចំនួនពីរ ១.សាលាអាយធីធី ២.សាលាសុម៉ាលវតីក្នុងក្រុងប៉ោយប៉ែតបានចូលរួមធ្វើអនាម័យនិងបរិដ្ថានសំអាតតាមដងផ្លូវនានាក្នុងក្រុងជាពិសេសតាមដងផ្លូវជាតិលេខ៥ ។
លោក គាត ហ៊ុល មានប្រសាសន៍ថា មានអម័យស្អាត បរិស្ថានល្អ នាំមកនូវសុខភាពល្អ មិនខុសអ្វីពីយើងគ្រប់ៗគ្នាក្រោកពីគេងត្រូវលុបមុខងូតទឹកដូច្នេះដែរ...។
សូមបញ្ជាក់ផងដែរថា លោកគាត ហ៊ុល ជានិច្ចកាលតែងតែដឹកនាំក្រុមការងារភូមិ សង្កាត់ ក្រុង និងកម្លាំងចំរុះទាំងបីស្ថាប័នចុះសម្អាតជារៀងរាល់ខែដើម្បីទីក្រុងស្អាត និងបរិស្ថានល្អស្រស់ស្រាយ ៕
Post a Comment