ល្បែងសុីសងបៀរ អាប៉ោង និងល្បែងធួរ ខុសច្បាប់របស់មេល្បែងត្នោតជុំ មួយកន្លែង ស្ថិតនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុង ខេត្តបាត់ដំបងកំពុងដំណើរការយ៉ាងរលូនរាប់ឆ្នាំមកហើយ...!
ខេត្តបាត់ដំបង : គ្រូត្នោតជុំ ដែលពលរដ្ឋក្នុងខេត្តបាត់ដំបង ថាជាស្តេចក្រាញ់បើកល្បែងសុីសងខុសច្បាប់រាប់ឆ្នាំមកហើយនោះ គឺមានខ្នងអង្អែករឹងមាំនៅពីក្រោយហើយមើលទៅ ទើបអាចដំណើរការទៅបានដោយរលូនរាប់ឆ្នាំយ៉ាងនេះ ។
បើតាមសេចក្តីរាយការណ៍ពីពលរដ្ឋមកថា លោកគ្រូត្នោតជុំ បច្ចុប្បន្នកំពុងបើកល្បែងសុីសងបៀរ អាប៉ោង និងល្បែងធួរ ខុសច្បាប់ មួយកន្លែង ស្ថិតនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានមនុស្សប្រុសស្រីចូលលេងយ៉ាងគគ្រឹកគគ្រេង តើលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៉ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង និង ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹងដែរទេ ឬយ៉ាងណា...?
បើលោកបានដឹងហើយ សូមឲ្យមន្ត្រីសមត្ថកិច្ចមូលដ្ឋានចាត់វិធានការច្បាប់ជូនពលរដ្ឋផងទាន !
មតិពលរដ្ឋ បានរិះគន់ចំៗថា បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធទេ ហើយបើគ្មានខ្នងបង្អែក រឹងមាំ ទេនោះ គ្រូត្នោតជុំ និងបក្សពួក ក៏មិនអាចបើកល្បែងសុីសងបៀរ អាប៉ោង និងល្បែងធួរ ខុសច្បាប់នៅលើទឹកដីក្រុងបាត់ដំបងបានឡើយ។
ប្រភពដដែលបានឲ្យដឹងទៀតថា ទីតាំងល្បែងសុីសងបៀរ អាប៉ោង និងល្បែងធួរ ខុសច្បាប់ មួយកន្លែងក្នុងទឹកដីក្រុងបាត់ដំបង កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺបើកលេងរាល់ថ្ងៃតែម្តង តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបទាល់តែសោះ ! នេះក៏ដោយសារមានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពលទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត ។
ក្តីកង្វល់បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ កំពុងមានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ព្រោះថា ទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារជាដើម។ល។
បើយោងតាម គោលនយោបាយភូមិឃុំសង្កាត់មានសុវត្តិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃ និងសារសំលេងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ កាលពីថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសង ផ្សងសំណាង ល្បែងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ ទូទាំងប្រទេស ដោយគ្មានការលើកលែង ៕
អង្គភាពសារព័ត៌មាន BMC post យើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ទៅតាម វីជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ យើងខ្ញុំរងចាំការបំភ្លឺរៀងរាល់ម៉ោងធ្វើការ ។
ការិយាល័យនិពន្ធ : 078 944 800. 096 847 3999. 068999769.
Post a Comment