លោក វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតអញ្ជើញដឹកនាំកងកម្លាំងនគរបាលប្រជុំផ្សព្វផ្សាយប្រកាសស្តីពីសិទ្ធិអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទសម្រាប់មន្ត្រីនគរបាលជាតិកម្ពុជា និង ត្រួតពិនិត្យលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់.

 

ក្រុងប៉ោយប៉ែត :  យោងតាមផេកផ្លូវការរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានបេីកការប្រជុំមានការចូលរួមពីលោក/លោកស្រី អធិការរង នាយផ្នែក និងនាយប៉ុស្តិ៍ទាំង៥សង្កាត់ ។

    
ការប្រជុំនេះលោកវរសេនីយ៍ទោ  ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានធ្វេីការផ្សព្វផ្សាយដូចខាងក្រោម ៖
    ១. ផ្សព្វផ្សាយសិទ្ធិអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទសម្រាប់មន្ដ្រីនគរបាលជាតិកម្ពុជា។
    ២.បូកសរុបលទ្ធិផលប្រតិបត្តិការប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤
    ៣.ផ្សព្វផ្សាយចំណាត់តាំង ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ជូនក្រុមគ្រូពេទ្យស័្មគ្រចិត្ត ។   

      
     លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានថ្លែងកោតសសើរដល់លោក/លោកស្រី ថ្នាក់ដឹកនាំ និងកងកម្លាំងទាំងអស់ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការបំពេញការងារនៅក្នុងអង្គភាព និងការបម្រើសេវាសាធារណ:ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត ៕



































































Theme images by Radius Images. Powered by Blogger.