កម្លាំងតម្រួតថៃចាប់ខ្លួនភ្លាមៗ ក្រោយពីជនជាតិខ្មែរ៣នាក់ បានជិះម៉ូតូគ្មានស្លាកលេខ ក្នុងទឹកដីប្រទេសថៃ.
ប្រទេសថៃ : សមត្ថកិច្ចថៃបានត្រួតពិនិត្យ និងឃាត់ខ្លួនជជនសង្ស័យជនជាតិខ្មែរ០៣នាក់ រួមទាំងម៉ូតូចំនួន០៣គ្រឿង ។ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤វេលាម៉ោង១១:៥៥នាទី
នេះបើតាមអ្នកយកព័ត៌មាន Tojo News កងកម្លាំងឈុតខ្មៅថៃ ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃសហការជាមួយនគរបាលប៉ុស្តិ៍នតាក់គៀប ស្រុកតាក់គៀប ខេត្តឆាកឈើងសៅរ៍ ត្រួតពិនិត្យយានយន្ត ដើម្បីទប់ស្កាត់គ្រប់ទម្រង់នៃសកម្មភាពបទល្មើសតាមផ្លូវ។
ខណះប្រទះឃើញ ជនសង្ស័យ០៣នាក់ ជាជនជាតិខ្មែរ កំពុងជិះម៉ូតូ លើផ្លូវព្រៃដំរី(ភ្នំដំរី) អត់មានផ្លាកលេខ មិនមានពាក់មួកសុវត្ថិភាព ពួកគេទាំង០៣នាក់ធ្វើឲ្យសមត្ថកិច្ចថៃមានការសង្ស័យ ទើបហៅ ឱ្យឈប់ម៉ូតូ សួរនាំស្រាវជ្រាវ ដោយឃើញ ម៉ូតូមានស្ថានភាពមិនល្អ មានដាននៅក្នុងរន្ធសោ(ស្នាមកាច់ក) រួមទាំងការកែប្រែកុងតាក់ភ្លើងដើម្បីបញ្ឆេះម៉ាស៊ីន រួមទាំងដាននៃការបំបែកចូលនៅក្រោមពូកម៉ូតូ ដូច្នេះហើយជនសង្ស័យត្រូវបានកម្លាំងទាហានថៃឃាត់ខ្លួន ចំណែកម៉ូតូទាំង០៣គ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលតាគៀប ដើម្បីចាត់ការតាមច្បាប់។
សូមបញ្ជាក់ថាជនសង្ស័យជាជនជាតិខ្មែរទាំងបីនាក់មិនទាន់ត្រូវបានបញ្ជាក់អត្តសញ្ញាណនៅឡើយទេថាតើជនសង្ស័យទាំងបីមានឈ្មោះអ្វី ហើយរស់នៅប្រទេសកម្ពុជាក្នុងស្រុកណាខេត្តណានៅឡើយ។ គ្រាន់តែដឹងថាចំណុចដែលកម្លាំងទាហានថៃធ្វើការឃាត់ខ្លួនគឺប្រឈមនឹងព្រំប្រទល់ស្រុកសំពៅលូនខេត្តបាត់ដំបងនិងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ៕
Post a Comment