កងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហានរបស់កម្ពុជាបានវាយបកប្រយុទ្ធតតាំងជាមួយខ្មាំងឈ្លានពានប្រកបដោយជោគជ័យ...

 


ប្រាសាទព្រះវិហារត្រូវបានទាហានឈ្លានពានសៀមប្រេីប្រាស់ការទម្លាក់គ្រាប់បែកMK-82 (ទម្ងន់ប្រមាណ២៣០គ.ក)​ជាច្រេីនគ្រាប់​ រួមនឹងគ្រាប់ផ្លោងគ្រប់ប្រភេទ​ ជាពិសេសគ្រាប់ផ្លោង១៥៥ម.ម​ ជាមួយគ្រាប់បែកចង្កោម​ ក្នុងគោលដៅកម្ទេចប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកមួយនេះ ! 


ក្នុងស្មារតីការពារបូរណភាពទឹកដីនិងប្រាសាទព្រះវិហារកេរ្តិ៍មរតកដូនតាខ្មែរ​ កងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហានរបស់កម្ពុជាបានវាយបកប្រយុទ្ធតតាំងជាមួយខ្មាំងឈ្លានពានប្រកបដោយជោគជ័យ ។ 


រយៈពេលជាង៥០ឆ្នាំមកហេីយពោលគឺចាប់ពីខែឧសភា​ ឆ្នាំ១៩៧៥​ ដែលគ្រាប់បែកMK-82 បានបាត់សំឡេងផ្ទុះលើទឹកដីនៃមាតុភូមិកម្ពុជា ! ក្នុងអតីតៈសង្គ្រាមនោះគ្រាប់បែកMK-82 ចំនួន៩១៩​,៦២២គ្រាប់ត្រូវបានទម្លាក់លេី៥៥,៦១៤ទីតាំង​ដោយមានយន្តហោះទម្លាក់ចំនួន​ ១១៥,៨៨៦ជេីងហោះហេីរទម្លាក់គ្រាប់បែក​ លេីទឹកដីកម្ពុជា​ ប៉ុន្តែក្នុងពេលសង្គ្រាមនោះ​ គ្មានគ្រាប់បែកMK-82 ត្រូវបានទម្លាក់នៅប្រាសាទព្រះវិហារនោះទេ ។


ប្រាសាទវិហារជាទីតាំងដ៏សក្តិសិទ្ធបំផុត​ សូម្បីតែអតីតៈព្រះមហាក្សត្រសៀមឡេីងសោយរាជ្យក៏យកទឹកមន្តពីប្រាសាទព្រះវិហារដេីម្បីប្រោះព្រំរិទ្ធីអំណាចផងដែរ។  ដូចនេះរដ្ឋណាឬអ្នកណាបំផ្លាញប្រាសាទព្រះវិហារ​ នឹងទទួលនូវផលកម្មវិនាសហិនហោចវិញមិនខានឡេីយ។


ប្រភព៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់


Thai invader bombarded Prasat Preah Vihear as the world heritage with MK-82 as well as shelled a number of artillery shells that including 155mm with cluster submunitions. Cambodian brave armed forces have firmly fought against the Thai invader by well defending Cambodian territory and the Preah Vihear world heritage.

Over the past 50 years from May 1975, Cambodia had no explosion by MK-82 on her territory. In the past war,​ MK-82 bombardments 919.622 at 55.614 records (sites) and 115.886 flights, there was no record dropped at the Preah Vihears site

.
















Theme images by Radius Images. Powered by Blogger.