គ្រូបង្រៀនម្នាក់បង្គាប់ឲ្យសិស្សស្រីថតរូបអា...

  


កណ្តាល  :  គ្រូបង្រៀនម្នាក់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល បង្គាប់ឲ្យសិស្សស្រីថតរូបអាក្រាតកាយជាថ្នូរបានពិន្ទុល្អ ត្រូវបានតុលាការឃុំខ្លួន ។

លោក ស្វាយ តុញ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានចេញដីកាឃុំខ្លួនគ្រូបង្រៀនម្នាក់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបង្គាប់ឲ្យសិស្សស្រីថតរូបអាក្រាតកាយជាថ្នូរបានពិន្ទុល្អ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន។ 

គ្រូបង្រៀនរូបនេះ ត្រូវបានលោកស្រី ផាន់ សុគន្ធថង តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចោទប្រកាន់ពីបទ «គំរាមកំហែងដោយមានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ» និង «រុកកួនខាងផ្លូវភេទ»។ នេះបើតាមលោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល និងលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាលបានឲ្យដឹងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។ 

អ្នកនាំពាក្យបានបញ្ជាក់ថា បទល្មើសនេះយោងតាមក្រមព្រហ្មទណ្ឌ មាត្រា២៣២ បានចែងថា «បទគំរាមកំហែងដោយមានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៤លានរៀល»។ 

សេចក្តីរាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ជនត្រូវចោទឈ្មោះ ហឿន រ៉ាវី អាយុ៣៨ឆ្នាំ មុខរបរគ្រូបង្រៀនថ្នាក់ទី៩ និងទី១០ ផ្នែកគណិតវិទ្យា មានទីលំនៅភូមិកំពង់ស្វាយ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល៕





Theme images by Radius Images. Powered by Blogger.