សម្ដេច អគ្គមហាសេនាបតី តេជា ហ៊ុន សែន ចាត់ទុកការមិនប្រគល់កងទ័ព១៨រូបមកកម្ពុជាវិញ ជាការរំលោភបទឈប់បាញ់ !

 

 សម្ដេច អគ្គមហាសេនាបតី តេជា ហ៊ុន សែន ចាត់ទុកការមិនប្រគល់កងទ័ព១៨រូបមកកម្ពុជាវិញ ជាការរំលោភបទឈប់បាញ់

 សម្តេច អគ្គមហាសេនាបតី តេជា ហ៊ុន សែន នៅតែមិនយល់ពីទង្វើរបស់ភាគីថៃ ដែលនៅបន្តរក្សាកងទ័ព១៨រូប មិនព្រមប្រគល់ឱ្យកម្ពុជាវិញ ក្រោយបទឈប់បាញ់ចូលជាធរមានហើយ ។ បើតាមសម្ដេច ទង្វើរបស់ថៃ ជាការបំពានលើបទឈប់បាញ់។ 

«ខ្ញុំក៏បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីដើម្បីជំរុញការស្នើសុំទៅកាកបាទក្រហមអន្តរជាតិ ដើម្បីបំពេញតួរនាទីទាក់ទងដល់កងទ័ពកម្ពុជា១៨រូបដែលថៃចល័តទ័ពចូលមកចាប់ក្នុងបន្ទាយនៃកងទ័ពកម្ពុជាក្រោយកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមានរយៈពេលប្រមាណ៨ម៉ោងដែលជាការបំពានលើកិច្ចព្រមព្រៀងឈប់បាញ់ដែលហាមបាញ់ ហាមចល័តកងទ័ពនិងហាមបន្ថែមកងទ័ព»។ នេះជាសាររបស់ប្រធានព្រឹទ្ធសភា នៅលើហ្វេសប៊ុក នាព្រឹកថ្ងៃទី៤ សីហា។

Theme images by Radius Images. Powered by Blogger.