អភិបាលខេត្តបន្ទាយមានជ័យ ជំរុញកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តយកចិត្តទុកដាក់ក្នុងការអនុវត្តនូវគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព និងបង្ក្រាបរាល់បទល្មេីសនៅក្នុងមូលដ្ឋាន

 


ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានជំរុញដល់កងកម្លាំងពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ក្នុងការអនុវត្តនូវគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន បង្ក្រាបរាល់បទល្មេីសនៅក្នុងមូលដ្ឋាន ដូចជាករណីក្មេងទំនើង ល្បែងស៊ីសង ជាពិសេសករណីគ្រឿងញៀន។

ការជំរុញរបស់ឯកឧត្តម អ៊ុំ រាត្រី ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីជាមួយឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត នាថ្ងៃចន្ទ ទី០៦ ខែតុលា ឆ្នាំ២០២៥។ ដោយមានការអញ្ជេីញចូលរួមឯកឧត្តម លោកជំទាវ សមាជិក ក្រុម ប្រឹក្សា ខេត្ត អភិបាលក្រុង-ស្រុក ប្រធានក្រុមប្រឹក្សាក្រុង-ស្រុក មន្ទីរ អង្គភាព ស្ថាប័ន ពាក់ព័ន្ធ ប្រារព្ធ ធ្វេីឡេីងនៅសាលប្រជុំ ក្រុមប្រឹក្សាខេត្ត។

នាឱកាសនោះឯកឧត្តមប្រធានក្រុមប្រឹក្សា និងឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរទៅដល់មន្ត្រី រដ្ឋបាលខេត្ត ក្រុង ស្រុក ដែលបានខិតខំបំពេញ តួនាទី ភារកិច្ចបានយ៉ាងល្អប្រសើរ។ និងបានធ្វើការជំរុញណែនាំទៅដល់មន្ត្រីរដ្ឋបាលខេត្ត ក្រុង-ស្រុក សំដៅធ្វើយ៉ាងណាបម្រើសេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានរហ័សលឿននិងទាន់ពេលវេលាជូនពលរដ្ឋ៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ
















Theme images by Radius Images. Powered by Blogger.