រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសជាច្រើនគ្រឿង ចេះបំបាំងខ្លួនមិនអោយសមត្ថិកិច្ចពាក់ព័ន្ធ

 បាត់ដំបង៖ រថយន្ត ម៉ាក Nisan និង isuzu កែច្នៃខុសលក្ខណៈបច្ចេកទេសជាច្រើនគ្រឿង ចរាចរណ៍តាម ដងផ្លូវជាតិលេខ៥ទិសដៅដឹកជញ្ជូនទំនិញជាច្រើនប្រភេទពីច្រកព្រំដែននាទឹកដីនៃខេត្តបាត់ដំបងឆ្ពោះមកទៅទីរួមខេត្ត។ យោងតាមប្រភពច្បាស់ការមួយបានបង្ហើបប្រាប់សារព័ត៌មាន Read News ថា រថយន្តដឹកសំពីងសំពោងកែច្នៃខុសបច្ចេកទេសនេះ គឺគេមានខ្សែខ្នងធំ។ ហើយក៏គេបង់អោយសមត្ថកិច្ចតាមដងផ្លូវអស់ហើយ ដែរ ដោយគេដឹកពីច្រកអន្តរជាតិដូងឆ្លងកាត់តាមបណ្ដាស្រុកមកទីរួមខេត្តបាត់ដំបង បានដោយយ៉ាងរលូនសមត្ថកិច្ចពាក់ព័ន្ធតាមដងផ្លូវ មិនមានចំណាត់ការ ។

ជាការកត់សម្គាល់កន្លងមកសម្ថតកិច្ចក្រសួងសារធារណៈការ ធ្លាប់បានព្រមានដល់ម្ចាស់យានយន្ត ដែលកែច្នៃទ្រុងខុសបច្ចេកទេស។ ប៉ុន្តែហាក់គ្មានប្រសិទ្ធភាព ខណៈគេសង្កេតឃើញថា យានយន្តកែច្នៃខុសបច្ចេកទាំងនោះនូវតែធ្វើចរាចរណ៍នៅលើដងផ្លូវជាតិលេខ៥ ដដែល។ ក្នុងន័យនេះក្រសួងបញ្ជាក់ថា គឺជាការក្រើនរម្លឹកការ ទប់ស្កាត់រាល់យានយន្ដកែច្នៃខុសបច្ចេកទេស និងរថយន្តដឹកជញ្ជូនលើសទម្ងន់ទាំងអស់ ទៅតាមផ្លូវច្បាប់ សមត្ថកិច្ច តាមដងផ្លូវ ត្រូវតែចូលអនុវត្តអោយខានតែបាន។
សកម្មភាពរថយន្តតាមដងវិថី
ដូចជាក់ស្តែងរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសនៅតែបន្តកើនឡើងលើដងវិថីផ្លូវជាតិលេខ៥ ដែលភាគច្រើន សម្រាប់ដឹកជញ្ជូនទំនេញចេញពីព្រំដែនកម្ពុជា-ថៃ។ ទទ្ទឹមនឹងនោះ ក៏មានប្រជាពលរដ្ឋជាច្រើនកំពុងតែទទូចឲ្យអាជ្ញាធរចុះបង្រ្កាបរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសនេះផងដែរ។ ការកែច្នៃយានយន្ដខុសលក្ខណៈបច្ចេកទេសនេះ បានធ្វើឱ្យមានការកកស្ទះចរាចរណ៍ ងាយបង្កគ្រោះថ្នាក់ដល់មនុស្ស ឱ្យរងរបួស និងស្លាប់បាត់បង់ជីវិត។ ចំណែករថយន្តធុនធ្ងន់ដឹកជញ្ជូនលើសចំណុះវិញ នាំខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ជាដើម ដែលនេះពិតបានរួមចំណែកធ្វើឱ្យខាតបង់ថវិកា និងសេដ្ឋកិច្ចជាតិ។ កន្លងមកក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ធ្លាប់អះអាងដែរ ថាមិនត្រឹមតែម្ចាស់យានយន្តកែច្នៃទេ ដែលត្រូវអនុវត្តទៅតាមច្បាប់ សូម្បីយានដ្ឋានកែច្នៃដំឡើងយានយន្តទាំងនេះ ក៏អាចប្រឈមនឹងការបិទទ្វារដែរ ប្រសិនបើយានដ្ឋានមិនបានគោរព តាមលក្ខខណ្ឌតម្រូវផ្នែកបច្ចេកទេស និងច្បាប់ដឹកជញ្ជូនក្នុងប្រទេស។
ម្ចាស់យានយន្តកែច្នៃថយន្តខុសទម្រង់ដើមបែបនេះ គឺអាចបង្កឱ្យមានគ្រោះថ្នាក់កើតទើ្បងជាយថាហេតុ ដែលអាច ប៉ះពាល់ ដល់អាយុជីវិតខ្លួនឯង និងអ្នកដទៃ ដូច្នេះសូមអ្នកដែលបានតទ្រុងហើយ មេត្តាធ្វើការកែសម្រួលឡើងវិញ រីឯអ្នកមិនទាន់បានកែច្នៃសូមកុំប្រព្រឹត្តិអី ព្រោះការធ្វើនេះខុសទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោក។ ចំពោះវិធានការ តម្រូវឱ្យម្ចាស់យានយន្តទាំងនោះទម្លាក់អីវ៉ាន់ចុះរួចកែសម្រួលទ្រុងដូចទម្រង់ដើមឡើងវិញ និងធ្វើកិច្ចសន្យាបញ្ឃប់សកម្មភាពខុសច្បាប់ ៕
ជុំវិញរឿងនេះសារព័ត៌មានយើងមិនទាន់បានធ្វើកិច្ចសម្ភាស៍ ផ្នែកផែនសណ្តាប់ធ្នាប់នៃស្នងការនគរបាលខេត្តបាត់ដំបងនៅឡើយទេ ព្រោះមិនមានលេខទូរសព្ទ យើងរងចាំការស្រាយពន្យល់ពីភាគីពាក់ព័ន្ធ ។
Theme images by Radius Images. Powered by Blogger.