លោកអធិការរងក្រុងច្បារមនកំពុងរងការចោទប្រកាន់ថាដោះលែងជនសង្ស័យ យោងតាមបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ផៃ យន្ត (មានវីដេអូ)

កំពង់ស្ពឺ៖ បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានយើងទទួលបានការស្នើសុំពីជនរងគ្រោះដើម្បីផ្សព្វផ្សាយព័ត៌មានទាក់ទិនទៅនឹងរឿងក្មេងទំនើងមួយក្រុមព្រួតគ្នាវ៉ៃជនរងគ្រោះឲ្យមានរបួសក្បាលដេរ ៣៣ផ្នេរ ទីតាំងកើតហេតុនៅភូមិថ្នល់បំបែក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមនខេត្តកំពង់ស្ពឺ ។

បន្ទាប់ពីជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅក្រុងច្បារមន លោក សំអាង ផានី អធិការរងក្រុងច្បារមន ដែលមានលេខទូរសព្ទ 087888886 ជាអ្នកទទួលសំណុំរឿងទាក់ទិនទៅនឹងការប្រើអំពើហិង្សា តាមវ៉ៃជនរងគ្រោះដល់ផ្ទះ នៅច្បាប់ព្រហ្មទណ្ឌ បន្ទាប់ពីជនរងគ្រោះបានដាក់ពាក្យបណ្ដឹងលោកអធិការរងក្រុងច្បារមនបានដឹកនាំមន្ត្រីក្រោមឱវាទចុះប្រតិបត្តិការចាប់បានបក្ខពួកជនបង្ក ចំនួន៤នាក់ នឹងបានខលប្រាប់ជនរងគ្រោះថាបានចាប់បានជនបង្កចំនួន៤នាក់ ហើយ ហើយឲ្យជនរងគ្រោះទៅជួបនូវអធិការរងក្រុងច្បារមន ។
បើយោងតាមបទសម្ភាសន៍អង្គភាពអ្នកសារព័ត៌មានយើងជាមួយជនរងគ្រោះឈ្មោះ ផៃ យន្ត បានបញ្ជាក់យ៉ាងច្បាស់ថា បន្ទាប់ពីគាត់ទៅដល់អធិការដ្ឋានក្រុងច្បារមន ស្រាប់តែលោក សំអាង ផានីអធិការរងឲ្យផ្តិតមេដៃនៅលើក្រដាសសមួយដោយបញ្ជាក់ប្រាប់ថាដកពាក្យបណ្ដឹង នៅក្នុងនោះលោកអធិការរងក្រុងច្បារមនបានដោះលែង ជនបង្កទាំងបួនរូបនោះរួចទៅហើយ។ ករណីការប្រើអំពើហិង្សាទៅលើជនរងគ្រោះនេះបានបញ្ជាក់យ៉ាងច្បាស់ថាលោកអធិការរងក្រុងច្បារមនមិនបានបញ្ជូនសំណុំរឿងទៅថ្នាក់ដឹកនាំរបស់ខ្លួននោះទេ គឺមានន័យថាចាប់ស្ងាត់ៗហើយក៏លែងស្ងាត់ៗ លោកអធិការរងក្រុងច្បារមនកំពុងតែល្មើសនៅបទបញ្ជាផ្ទៃក្នុង០០៦ របស់អគ្គស្នងការនគរបាលជាតិ និងល្មើសហ្នឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។ អង្គភាពអ្នកសារព័ត៌មានយើងព្យាយាមទំនាក់ទំនងទៅ លោក សំអាង ផានី អធិការរងក្រុងច្បារមន តាមលេខ 087 888886 ចូល តែមិនលើកនោះទេ។ អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំទៅលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺចាត់វិធានការចំពោះមន្ត្រីក្រោមឱវាទដែលមិនគោរពតួនាទីក្នុងនាមជាមន្ត្រី ដែលបម្រើការងារជូនប្រជាពលរដ្ឋធ្វើការឆក់ល្វែង ដោយក្តីអនុគ្រោះ។ អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ។

Theme images by Radius Images. Powered by Blogger.