លោក ផៃ សុផុន នាំយកថវិកាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ចូលបុណ្យសពឧបាសិកា ជា វ៉ាន់ឌន នៅឯខេត្តពោធិ៍សាត់...



ខេត្តពោធិ៍សាត់  :   នៅ​រសៀល​ថ្ងៃ​ទី១៣ ខែឧសភា ឆ្នាំ២០២៤ នេះ លោក ផៃ សុផន អនុប្រធានផ្នែកទំនាក់ទំនងសាធារណៈ នៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តពោធិ៍សាត់ ជាតំណាងលោក ទូច សុភា ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តពោធិ៍សាត់ និងក្រុមការងារ

 បាននាំថវិកាឯកឧត្តម​អភិ​សន្តិបណ្ឌិត​ ស​ សុខា​ ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និង​លោក​ជំទាវ​ កែ​ សួន​សុភី​ ចំនួន​ ១លាន​រៀល​ ចូលបុណ្យ​សព​ឧបាសិកា​ ជា​ វ៉ាន់​ឌន​ ត្រូវជាម្តាយរបស់លោកស្រី ជា ធាវី និងស្វាមី លោក ផៃ សុភ័ក្ត្រ សមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តពោធិ៍សាត់ នៅភូមិព្រៃស្មាច់ ឃុំព្រៃខ្លុង ស្រុកភ្នំក្រវ៉ាញ ខេត្តពេាធិ៍សាត់​  ៕




Theme images by Radius Images. Powered by Blogger.