ក្រុមហ៊ុន JIA HAU GROUPបានឧបត្ថម្ភ អង្ករនិងទឹកសុទ្ធរួមទាំងថវិកាមួយចំនួនដល់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ !


ខេត្តបន្ទាយមានជ័យ  ៖    នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែឧសភា​ ឆ្នាំ២០២៤​ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ បានទទួលអំណោយពីក្រុមហ៊ុន JIA HAU GROUP អំណោយរួមមាន ៖   ឣង្ករចំនួន ៧,៥ តោន ទឹកសុទ្ធវីតាល់៣០០កេស និងថវិកាចំនួន៥០០០$(ប្រាំពាន់ដុល្លារឣាមេរិក) ។ 

ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ ក៏បានផ្ដល់ជូននូវលិខិតថ្លែងឣំណរគុណជូនចំពោះក្រុមហ៊ុន JIA HAU GROUP ដែលបានឧបត្ថម្ភជាថវិកា និងឣំណោយដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​សម្រាប់ប្រើប្រាស់នៅក្នុងអង្គភាព ៕




Theme images by Radius Images. Powered by Blogger.