ចាប់បញ្ជូនជនជាតិថៃលួចឆ្លងដែនខុសច្បាប់មកកម្ពុជា ឲ្យត្រឡប់ទៅប្រទេសថៃវិញតាមច្រករបៀង...

 


     បន្ទាយមានជ័យ :  នៅយប់ថ្ងៃអង្គារ ៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនិងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១៩:០៥នាទី កម្លាំងប៉ុស្ដិ៍នគរបាលការពារព្រំដែនគោកដើមត្រសេក សហការជាមួយកម្លាំងផ្នែកសឹករងម៉ាឡៃ ទប់ស្កាត់ជនជាតិថៃចំនួន០៦នាក់(ស្រី) លួចឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជាដោយខុសច្បាប់ ត្រង់ចំណុចមាត់អូរព្រំដែន ក្នុងភូមិសាស្ដ្រប៉ុស្ដិ៍ដើមត្រសេក ស្ថិតក្នុងភូមិបឹងរាំង ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ប្រទល់មុខខាងថៃ ភូមិបាណូន ឃុំផាន់សឹក ស្រុកអារញ្ញ ខេត្តស្រះកែវ និងឃាត់បានប្រជាពលរដ្ឋខ្មែរចំនួន០១នាក់ (អ្នកជូនផ្លូវ)។ ជនជាតិថៃខាងលើត្រូវបានកម្លាំងប៉ុស្ដិ៍ដើមត្រសេក សហការជាមួយកម្លាំងផ្នែកសឹករងម៉ាឡៃ បណ្ដេញត្រឡប់ក្រោយចូលទៅប្រទេសថៃវិញ ដោយឡែកប្រជាពលរដ្ឋខ្មែរម្នាក់ (អ្នកជូនផ្លូវ) ប្រគល់បន្តនិតិវិធីដោយអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ៕



Theme images by Radius Images. Powered by Blogger.