ឯកឧត្តមបណ្ឌិត​ ប៉ាន់ខែម​ ប៊ុនថន​ ដឹកនាំក្រុមការងារ​ និងសមាជិក​ សមាជិកា​ គណបក្សប្រជាជនកម្ពុជា​ ក្រុងប៉ោយប៉ែត​ ចូលរួមពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥






 ខេត្តបន្ទាយមានជ័យ ៖​ នៅព្រឹកថ្ងៃសៅរ៍ទី១០ ខែកុម្ភៈ ឆ្នាំ២០២៤​ ឯកឧត្តមបណ្ឌិត​ ប៉ាន់ខែម​ ប៊ុនថន​ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា​ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានក្រុងប៉ោយប៉ែត​ បានដឹកនាំឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រីជាអនុប្រធាន​​ និងសមាជិក​ សមាជិកា​ គណបក្សប្រជាជនកម្ពុជា​ ក្រុងប៉ោយប៉ែត​ ចូលរួមពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥​ ក្រោមអធិបតីភាព​ ឯកឧត្តម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត​បន្ទាយមានជ័យ​ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា​ ខេត្តបន្ទាយមានជ័យ​ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គបោះឆ្នោត និង សមាជិក-សមាជិកា​ សរុបប្រមាណជាង២០០០នាក់ ៕ 

Theme images by Radius Images. Powered by Blogger.