ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំ កងកម្លាំង មន្ត្រីច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានទទួលស្វាគមន៍បងប្អូនពលករដែលវិលចូលក្នុងប្រទេសដើម្បីចូលរួម.....ប្រពៃណីជាតិ
ថ្ងៃចន្ទ ៨ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤
ខេត្តបន្ទាយមានជ័យ : ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំ កងកម្លាំង មន្ត្រីច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានចុះពិនិត្យសម្របសម្រួលដល់បងប្អូនប្រជាពលរដ្ឋចេញ ចូល ព្រមជាមួយបងប្អូនពលករកម្ពុជាវិលត្រឡប់មកស្រុកកំណើត អំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ។
ក្រោមការយកចិត្តទុកដាក់ដ៍ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួយសម្រួលឲ្យបងប្អូនពលករវិលត្រឡប់មកវិញតាមច្រកទ្វារអន្តរជាតិ ដោយលើកលែងតម្លៃសេវា លិខិតឆ្លងដែន/លិខិតធ្វើដំណើរពលករកម្ពុជាទៅធ្វើការនៅបរទេស និងមានទិដ្ឋាការងារ ដែលមានសុពលភាពក្រោយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។
ជាមួយការសម្របសម្រួលនេះ ក្រុមការងារបានផ្តល់ជាកន្សែង១ នំបា័ង១ដើម និងទឹកសុទ្ធ១ដប ជូនដល់ពលករឆ្លងដែនក្នុងទី១នេះ ដែលគិតត្រឹមម៉ោង១២:០០នាទី មានបងប្អូនចូលមកតាមច្រកអន្តរជាតិប្រមាណ ១៤០០នាក់តាមច្រកអន្តរជាតិប៉ោយប៉ែត៕
Post a Comment